ការមមុលទៅមុខ
នៅឯសន្និសិទបុរសគ្រីស្ទបរិស័ទ ខ្ញុំបានជជែកជាមួយមិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះ ខ្លាយ(Clyde) ដែលបានលើកទឹកចិត្ត ហើយបង្រៀនខ្ញុំជាលក្ខណៈបុគ្គល អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់បានមកចូលរួមសន្និសិទនេះជាមួយនឹងយុវជនពីរនាក់ មកពីប្រទេសចិន ដែលទើបតែទទួលជឿព្រះ ហើយមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភាពដ៏ស្មោះត្រង់ និងជំនួយខាងវិញ្ញាណដែលគាត់បានផ្តល់ឲ្យពួកគេ។ គាត់មានអាយុជិត ៨០ឆ្នាំហើយ គាត់និយាយ ដោយទឹកមុខរីករាយថា “ខ្ញុំមិនដែលមានចិត្តរំភើបរីករាយ ដូចនៅពេលដែលខ្ញុំបានស្គាល់ និងស្រឡាញ់ព្រះគ្រីស្ទ ក្នុងពេលសព្វថ្ងៃឡើយ”។
សំបុត្រដែលសាវ័កប៉ុល បានសរសេរផ្ញើរទៅពួកជំនុំ នៅក្រុងភីលីព បានបង្ហាញនូវទឹកចិត្ត និងគោលបំណង ដែលមិនចេះអន់ថយ ទៅតាមពេលវេលា គឺដូចដែលគាត់បានមានប្រសាសន៍ថា “ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្តីស្លាប់ផង”(ភីលីព ៣:១០)។ ទំនាក់ទំនងដែលសាវ័កប៉ុលមាន ជាមួយព្រះយេស៊ូវ បានចាក់ឫស ហើយដុះចេញជាផលផ្លែនៃចិត្តឆេះឆួល នៅក្នុងការនាំអ្នកដទៃឲ្យទទួលជឿទ្រង់។ គាត់មានអំណរ នៅក្នុងការផ្សាយដំណឹងល្អ ហើយមានការលើកទឹកចិត្ត ពេលដែលអ្នកដទៃមានចិត្តក្លាហាន កាន់តែខ្លាំង ដោយសារការអ្វើដែលបានកើតឡើងចំពោះគាត់(១:១២-១៤)។
បើគោលដៅរបស់យើង គ្រាន់តែជាការធ្វើការងារបម្រើព្រះអម្ចាស់ នោះយើងអាចខ្សោះល្វើយ នៅក្នុងដំណើររបស់យើង។ តែបើសិនជាយើងមានគោលបំណង ចង់ស្គាល់ព្រះគ្រីស្ទ និងស្រឡាញ់ទ្រង់ឲ្យកាន់តែខ្លាំង ដូចសាវ័កប៉ុល និងលោកខ្លាយដែរ នោះយើងនឹងបានដឹងថា ទ្រង់នឹងឲ្យយើងមានកម្លាំងឡើង ដើម្បីប្រកាស់ប្រាប់អ្នកដទៃ ឲ្សស្គាល់ទ្រង់ដែរ។ សូមយើងបន្តមមុលទៅមុខ ដោយកម្លាំង…
ភាពខ្វះចន្លោះដ៏គ្រោះថ្នាក់
ក្នុងអក្សរសាស្រ្ត មានរឿងជាច្រើន ដែលនិយាយអំពីបរាជ័យរបស់វីរបុរស ដោយសារតែភាពខ្វះចន្លោះដ៏គ្រោះថ្នាក់ នៃបុគ្គលិកលក្ខណៈរបស់គាត់។ នេះក៏ជារឿងពិត ដែលបានកើតឡើងចំពោះស្តេចអ័ម៉ាស៊ីយ៉ា ដែលជាស្តេចនៃនគរយូដា ដែលមានព្រះជន្ម១៦ឆ្នាំ។ ទ្រង់បានស្វែងរកព្រះអម្ចាស់អស់ជាច្រើនឆ្នាំ ហើយពេលនោះ ព្រះទ្រង់ក៏បានប្រទានពរ ឲ្យទ្រង់មានជ័យជម្នះ (១របាក្សត្រ ២៦:៤-៥)។ តែអ្វីៗមានការប្រែប្រួល ពេលដែល“ព្រះនាមទ្រង់លាន់ឮទួទៅឆ្ងាយ ពីព្រោះទ្រង់មានសេចក្តីជំនួយយ៉ាងអស្ចារ្យ ដរាបដល់ទ្រង់មានកំឡាំងខ្លាំង។ កាលទ្រង់មានកំឡាំងឡើងហើយ នោះព្រះទ័យទ្រង់ក៏ប៉ោងធំឡើង ត្រឡប់ជាខូចអស់ទៅ”(ខ.១៥-១៦)។
ស្តេចអាម៉ាស៊ីយ៉ា ក៏បានយាងចូលព្រះវិហារនៃព្រះអម្ចាស់ ដើម្បីដុតគ្រឿងក្រអូបនៅលើអាសនា(ខ.១៦) ដែលទង្វើនេះជាការបំពាន ដោយបើកចំហរ មកលើក្រឹត្យវិន័យនៃព្រះអម្ចាស់។ ត្រង់ចំណុចនេះ ប្រហែលមកពីសេចក្តីអំណួតបានធ្វើឲ្យទ្រង់យល់ថា ទ្រង់មិនបាច់ត្រូវកាន់តាមក្រឹត្យវិន័យរបស់ព្រះ ដូចគេរាល់គ្នាឡើយ។ ពេលដែលស្តេចអាម៉ាស៊ីយ៉ាមានព្រះទ័យក្រេវក្រោធទាស់នឹងពួកសង្ឃ ដែលបានទូលទ្រង់ថា ទង្វើរនេះមិនត្រឹមត្រូវ នោះព្រះអម្ចាស់ទ្រង់ក៏បានដាក់ទោសទ្រង់ ឲ្យកើតរោគឃ្លង់(ខ.១៨-២០)។
ពេលយើងអានរឿង ក្នុងអក្សរសាស្រ្ត និងក្នុងជីវិតពិត ជាញឹកញាប់ យើងឃើញមនុស្សដែលមានកេរ្តិ៍ឈ្មោះល្អ បែជាធ្លាក់ចេញពីការមានកិត្តយស ទៅជាមានក្តីអាម៉ាស និងទុក្ខវេទា។ គឺដូចដែលមានសេចក្តីចែងថា “ស្តេចអូសៀសទ្រង់មានរោគឃ្លង់ ដរាបដល់ថ្ងៃសុគត…ទ្រង់បានត្រូវកាត់កាល់ចេញពីព្រះវិហារព្រះយេហូវ៉ា”(ខ.២១)។
វិធីតែមួយ ដើម្បីឲ្យយើងអាចការពារកុំឲ្យទឹកដមដ៏ផ្អែមនៃការសរសើរ ក្លាយជាថ្នាំពលនៃសេចក្តីអំណួតគឺយើងត្រូវដើរតាមព្រះអម្ចាស់ ដោយចិត្តដែលបន្ទាបខ្លួន។–David McCasland
នៅមានបន្ត
ព្រះគម្ពីរកិច្ចការ ជាសៀវភៅទី៥ នៃព្រះគម្ពីរសញ្ញាថ្មី ដែលបានកត់ត្រា អំពីការចាប់ផ្តើមនៃពួកជំនុំ ក្រោមការដឹកនាំរបស់មនុស្ស ដែលព្រះយេស៊ូវបានជ្រើសតាំង។ អ្នកប្រាជ្ញខ្លះបានយល់ថា គេក៏អាចហៅកណ្ឌមួយនេះថា ព្រះគម្ពីរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ ព្រោះកាលនោះ អំណាចនៃព្រះវិញ្ញាណបរិសុទ្ធបានជួយពួកសាវ័កឲ្យមានសេចក្តីក្លាហាន នៅក្នុងការឆ្លងកាត់ការលំបាកគ្រប់យ៉ាង។ មុនពេលដែលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់បានប្រាប់អ្នកដែលទ្រង់បានជ្រើសតាំងថា “ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធ បានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។ ព្រះបន្ទូលរបស់ទ្រង់ ត្រង់ចំណុចនេះ បានបិទជំពូកមួយ នៅក្នុងរឿងដែលស្តីអំពីព្រះរាជកិច្ចរបស់ព្រះ លើផែនដីនេះ ហើយក៏បានបើកជំពូកថ្មីមួយទៀត នៃសាច់រឿងដែលបន្តមកដល់សព្វថ្ងៃ។ យើងក៏មានចំណែកនៅក្នុងរឿងនោះផងដែរ។
កណ្ឌគម្ពីរកិច្ចការពិពណ៌នាអំពីស្មរបន្ទាល់ដ៏ស្មោះត្រង់របស់លោកពេត្រុស យ៉ូហាន បាណាបាស ប៉ុល ព្រមទាំងនាងតេប៊ីថា នាងលីឌា និងមនុស្សជាច្រើនទៀត ក្នុងអំឡុងពេលដើមដំបូងនៃប្រវត្តិសាស្រ្តពួកជំនុំ។ ពួកគេជាមនុស្សសាមញ្ច ដែលបានពឹងផ្អែកលើកម្លាំងរបស់ព្រះ ពេលដែលពួកគេផ្សាយព្រះបន្ទូលទ្រង់ និងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់។ ដំណើររឿងនេះ បានបន្តតាមរយៈយើងរាល់គ្នា ដែលជាអ្នកបម្រើព្រះ។ ពេលដែលយើងទុកចិត្តព្រះ ហើយស្តាប់បង្គាប់តាមការដឹកនាំរបស់ទ្រង់ ដើម្បីនាំឲ្យគេស្គាល់ព្រះយេស៊ូវ នោះទ្រង់ចារអំពីយើង នៅក្នុងទំព័រថ្មី នៃរឿងនៃការប្រោសលោះរបស់ទ្រង់។–David McCasland
ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក
កាលពីពេលថ្មីៗនេះ ខ្ញុំបានយល់ឃើញថា រូបថត និងវត្ថុអនុស្សាវរីយ៍ទាំងអស់ នៅក្នុងការិយ៉ាល័យរបស់ខ្ញុំ សុទ្ធតែតំណាងឲ្យពេលអតីតកាល។ ដូចនេះ ខ្ញុំក៏គិតចង់ប្រមូលរបស់ទាំងនោះទៅទុក តែទន្ទឹមនឹងនោះ ខ្ញុំក៏ចង់ដឹងផងដែរ ថាតើវត្ថុដែលរំឭកអំពីមនុស្ស ទីកន្លែង និងព្រឹត្តិការណ៍ពីអតីតកាល អាចមានប្រយោជន៍អ្វីផ្សេង ក្រៅពីជួយរំឭកអំពីពេលអតីតកាលដែលខ្ញុំចូលចិត្តនោះឬក៏អត់។ ដើម្បីជៀសវាងការស្អិតជាប់នឹង “អតីតកាល” នៃជីវិត ខ្ញុំចំាបាច់ត្រូវស្វែងយល់អំពីតម្លៃនៃវត្ថុទាំងនោះ ដែលវាមានចំពោះពេលបច្ចុប្បន្ន និងពេលអនាគត។
ពេលដែលរាស្រ្តរបស់ព្រះ បានឆ្លងកាត់ទន្លេរយ័រដាន់ ចូលទឹកដីសន្យាហើយ ទ្រង់បានបង្គាប់លោកយ៉ូស្វេ ដែលជាអ្នកដឹកនាំរបស់ពួកគេ ឲ្យជ្រើសរើសមនុស្សប្រុស១២នាក់ ឲ្យទៅរើសដុំថ្មម្នាក់មួយដុំៗ នៅកណ្តាលទន្លេនោះ ហើយយកថ្មទាំងនោះមកជំរុំរបស់ពួកគេ នៅពេលយប់នោះ(យ៉ូស្វេ ៤:១-៥)។ លោកយ៉ូស្វេក៏បានយកគ្រួសទាំងនោះមកតម្រៀបធ្វើជាទីសំគាល់ ប្រយោជន៍ដល់ថ្ងៃក្រោយ កាលណាកូនចៅពួកគេសួរថា “ថ្មទាំងនេះមានន័យដូចម្តេច?” នោះពួកគេអាចប្រាប់ អំពីសេចក្តីស្មោះត្រង់របស់ព្រះ ដែលបានទប់ទឹកនោះមិនឲ្យហូរ ពេលដែលពួកគេដើរឆ្លងទន្លេយ័រដាន់(ខ.៦-៧)។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ វាជាការប្រសើរណាស់ ដែលយើងមានវត្ថុសម្រាប់រក្សាទុកជាភស្តុតាង ដើម្បីបញ្ជាក់ថា ព្រះបានជួយយើង កាលពីអតីកាល។ វត្ថុអនុស្សាវរីយទាំងនោះ បានរំឭកយើងថា សេចក្តីស្មោះត្រង់របស់ទ្រង់ នៅបន្តមានរហូតដល់ពេលសព្វថ្ងៃ សម្រាប់អ្នកដើរតាមទ្រង់ ដោយទំនុកចិត្ត ចូលទៅក្នុងពេលអនាគត។ “ដុំថ្ម”របស់យើង ក៏អាចជួយឲ្យអ្នកដទៃដឹងថា ព្រះហស្តរបស់ព្រះមានគ្រប់ចេស្តា ដោយបានលើកទឹកចិត្តយើង ឲ្យកោតខ្លាចព្រះដ៏ជាម្ចាស់នៃយើង ជារៀងរហូត(ខ.២៤)។
ការនឹកចាំអំពីការអ្វីដែលព្រះបានធ្វើសម្រាប់យើង…
បទចម្រៀងដែលកើតចេញពីការតស៊ូ
ក្នុងខ្សែភាពយន្តឯកសារ ស្តីអំពីអ្នកលេងហ្គីតាដ៏ល្បីល្បាញបីរូប លោកជែក វាយ(Jack White) បានរៀបរាប់អំពីភាពចាំបាច់ទីមួយ នៃការនិពន្ធបទចម្រៀង ដោយមានប្រសាសន៍ថា : “បើអ្នកមិនមានការតស៊ូ នៅក្នុងខ្លួនអ្នក ឬនៅជុំវិញខ្លួនអ្នកទេ នោះអ្នកចាំបាច់ត្រូវបង្កើតការតស៊ូមួយ ដោយខ្លួនឯង”។
បទចម្រៀងដែលមានន័យបំផុតសម្រាប់យើង គឺជាបទដែលបកស្រាយអំពីអារម្មណ៍ ដែលមានក្នុងជម្រៅចិត្តរបស់យើង។ ជាញឹកញាប់ គេបានហៅកណ្ឌទំនុកដំកើងថា “សៀវភៅចម្រៀងនៃព្រះគម្ពីរ”ដែលក្នុងនោះ មានទំនុកជាច្រើន ត្រូវបាននិពន្ធឡើង ក្នុងពេលដែលអ្នកនិពន្ធកំពុងមានការតស៊ូក្នុងជីវិត។ ទំនុកទាំងនោះ យល់អំពីការខកចិត្ត និងការភ័យខ្លាចរបស់យើង តែជានិច្ចជាកាល បទគម្ពីរទាំងនោះតែងតែបង្វែរអារម្មណ៍របស់យើង ឆ្ពោះទៅរកសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះ។
ក្នុងទំនុកដំកើង ជំពូក៣១ ស្តេចដាវីឌបានពោលថា “សូមប្រោសមេត្តាចំពោះទូលបង្គំ ដ្បិតទូលបង្គំមានសេចក្តីទុក្ខលំបាក ភ្នែកទូលបង្គំកាន់តែខ្សោយទៅ ដោយសេចក្តីសោយសោក ព្រមទាំងចិត្ត និងខ្លួនប្រាណនៃទូលបង្គំផង!”(ខ.៩) ទ្រង់ក៏បានមានបន្ទូលអំពីអន្ទាក់ ដែលគេបានរៀបនៅពីមុខទ្រង់ (ខ.៤) អំពីអំពើបាបរបស់ទ្រង (ខ.១០) និងការដែលមិត្តភ័ក្របោះបង់ទ្រង់(ខ.១១-១២) និងការដែលគេបានរៀបគម្រោងធ្វើគុតទ្រង់ (ខ.១៣)។
តែស្តេចដាវីឌមិនបានទុកចិត្តលើកម្លាំងរបស់ទ្រង់ទេ តែបានទុកចិត្តលើព្រះវិញ គឺដូចដែលទ្រង់មានបន្ទូលថា “តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ សូមជួយទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវរបស់ទូលបង្គំ ហើយពីអស់អ្នកដែលបៀតបៀនដល់ទូលបង្គំដែរ”(ខ.១៤-១៥)។
អ្នកនិពន្ធទំនុកដំកើងបានអញ្ជើញយើង…
ការជម្នះដំណឹងអាក្រក់
មានមនុស្សជាច្រើនដែលនិយាយថា “តើអ្នកណានឹងសំដែងឲ្យយើងឃើញសេចក្តីល្អ?”(ទំនុកដំកើង ៤:៦)។ ត្រង់ចំណុចនេះ ស្តេចដាវីឌ ហាក់ដូចជាកំពុងតែរៀបរាប់ អំពីទស្សនៈអវិជ្ជមាន ដែលមនុស្សយើងងាយនឹងមាន ក្នុងពិភពលោកយើងសព្វថ្ងៃ។ ពត៌មានសំខាន់ៗនៅលើទំព័រខាងមុខនៃការសែត អ៊ីនធើណិត ឬទូរទស្សន៍ហាក់ដូចជាចូលចិត្តផ្តោតទៅលើឧក្រិដ្ឋកម្ម គ្រោះថ្នាក់ចរាចរណ៍ នយោបាយ សេដ្ឋកិច្ច និងអំពីបុគ្គលល្បីៗដែលបានធ្វើអ្វីខុស។ នៅកន្លែងធ្វើការ និងនៅផ្ទះ យើងច្រើនតែនិយាយអំពីការពិបាក ហើយភាពអវិជ្ជមានទាំងអស់នេះ សុទ្ធតែអាចបំបាក់ទឹកចិត្តជនជាទូទៅ។ ដូចនេះ តើយើងអាចងាកទៅរកដំណឹង ដែលល្អជាងនេះ នៅកន្លែងណា?
ក្នុងពេលដែលស្តេចដាវីឌ មានបញ្ហា ទ្រង់បានងាកទៅរកព្រះអម្ចាស់ ដែលបានជួយឲ្យទ្រង់បានធូរស្បើយក្នុងចិត្ត(ខ.១) ហើយបានស្តាប់ពាក្យទ្រង់អធិស្ឋាន (ខ.៣)។ ទ្រង់មិនបានសង្ឃឹមថា ការល្អនឹងកើតឡើង ពេលដែលស្ថានភាពមានការប្រែប្រួលឡើយ ផ្ទុយទៅវិញ ទ្រង់បានរកឃើញការលើកទឹកចិត្តឥតឈប់ឈរ ក្នុងព្រះ។ បានជាទ្រង់អធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភក្ត្រទ្រង់ បានភ្លឺមកលើយើងខ្ញុំរាល់គ្នា”(ខ.៦)។ ការនេះបានបណ្តាលឲ្យទ្រង់ មានសេចក្តីអំណរលើសជាងភាពសម្បូរសប្បាយ ឬជ័យជម្នះដែលមនុស្សអាចរកបានក្នុងលោកិយនេះ(ខ.៧)។
ក្នុងមួយជីវិតស្តេចដាវីឌ ទាំងមុនពេល និងក្រោយពេលដែលទ្រង់ក្លាយជាស្តេចនៃនគរអ៊ីស្រាអែល ទ្រង់តែងតែជួបការប្រឆាំងជានិច្ច។ ប៉ុន្តែ នៅទីបំផុត ទ្រង់អាចមានបន្ទូលថា “ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្តីស្ងប់ ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោស ឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន”(ខ.៨)។ យើងអាចមានការចាប់ផ្តើម និងបញ្ចប់ថ្ងៃនីមួយៗ…
ឥឡូវនេះខ្ញុំមើលឃើញ
អ្នកស្រីដេបូរ៉ា ខេនឌ្រីក(Deborah Kendrick) ចូលចិត្តចូលរួមកម្មវិធីប្រគុំតន្រ្តីប្រដវេយ(Broadway) ដែលមានការសម្តែងកាយវិការ ទោះបីជាគាត់ពិការភ្នែក ហើយតែងតែពិបាកយល់អំពីបរិយ៉ាកាសជុំវិញ និងកាយវិការរបស់អ្នកសម្តែងនៅលើឆាកក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ គាត់បានចូលរួមទស្សនាការសម្តែងរឿងមួយ ដែលនៅក្នុងនោះ គឺបានប្រើបច្ចេកវិទ្យាថ្មីមួយ ដែលជួយឲ្យអ្នកទស្សនាស្តាប់ការពិពណ៌នាអំពីសកម្មភាពនៅលើឆាក តាមរយៈកូនវិទ្យុអែហ្វអិម(FM)តូចមួយ។ ការពិពណ៌នាអំពីកម្មវិធី និងសកម្មភានៅលើឆាកនោះ ត្រូវបានធ្វើឡើង ស្របទៅតាមភ្លើងពណ៌នៅលើឆាក និងសម្លេងនៃកម្មវិធី។ នៅក្នុងការចេញផ្សាយរបស់កាសែត ដឺ កូឡុំបឺស ឌីស្ពេច (The Columbus Dispatch) គាត់បានមានប្រសាសន៍ថា “បើអ្នកសួរថា តើខ្ញុំបានមើលការសម្តែងកាលពីសប្តាហ៍មុននៅក្រុងញូយ៉កទេ នោះខ្ញុំនឹងឆ្លើយងថា ចាស … ខ្ញុំពិតជាបានមើល ការសម្តែងនោះ យ៉ាងប្រាដកមែន”។
ពេលដែលខ្ញុំបានស្តាប់គាត់ចែកចែក ពីបទពិសោធន៍ដែលគាត់មាននៅពេលនោះ ខ្ញុំក៏បាននឹកចាំអំពីការពិពណ៌នាអំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការជួយឲ្យយើងយល់ព្រះបន្ទូលព្រះ។ មុនពេលដែលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់បានប្រាប់ពួកសិស្សទ្រង់ថា “ព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ”(យ៉ូហាន ១៤:២៦)។
ពេលដែលយើងបើកព្រះគម្ពីរ ដើម្បីអាន ឬសិក្សាព្រះបន្ទូលព្រះ ព្រះវិញ្ញាណនៃសេចក្តីពិតទ្រង់គង់នៅជាមួយយើង ប្រយោជន៍នឹងជួយដឹកនាំយើង ឲ្យចូលទៅក្នុងសេចក្តីពិត (១៦:១៣)។ បើយើងពឹងផ្អែកលើសមត្ថភាពខ្លួនឯង ដើម្បីសិក្សាព្រះបន្ទូលទ្រង់ នោះយើងមិនអាចមើលឃើញសេចក្តីពិតឡើយ តែតាមរយៈការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ…
ធ្វើបានល្អណាស់ លោកដាវីឌ ស៊ូម
នៅឯពិធីរំឭករបស់លោកដាវីឌ ស៊ូម(David Schu-mm) យើងបានអបអរសាទភាពសុទិដ្ឋិនិយម ការអត់ធ្មត់ និងសេចក្តីជំនឿរបស់គាត់ ដែលជាបុរសម្នាក់ ដែលមានជម្ងឺស្លាប់ដៃជើងធ្ងន់ធ្ងរ។ ក្នុងរយៈពេល៧៤ឆ្នាំ នៃជីវិតរបស់លោកដាវីឌ កិច្ចការសាមញ្ញៗនៅក្នុងជីវិតប្រចាំថ្ងៃ សុទ្ធតែតម្រូវឲ្យមានការប្រឹងប្រែងយ៉ាងខ្លាំង។ ក្នុងការលំបាកទាំងអស់នេះ គាត់នៅតែបន្តញញឹម ហើយជួយអ្នកដទៃ ដោយបានលះបង់ពេលវេលា២៣០០០ម៉ោង នៅក្នុងការងារជាអ្នកស្ម័គ្រចិត្ត នៅក្នុងមន្ទីពេទ្យមួយកន្លែង ហើយទន្ទឹមនឹងនោះ គាត់ក៏បានលើកទឹកចិត្តក្មេងជំទង់ដែលងាយនឹងរងគ្រោះផងដែរ។
លោកដាវីឌ បានសម្រេចចិត្តយកបទគម្ពីរ អេសាយ ៣៥:៣-១០ មកអាន ក្នុងពិធីរំឭករបស់គាត់ ដែលបទគម្ពីរនេះបានចែងថា “ចូរចំរើនកំឡាំងដៃដែលខ្សោយ ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង ត្រូវឲ្យប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរឲ្យមានកំឡាំងចុះ កុំឲ្យខ្លាចឡើយ មើល ព្រះនៃអ្នករាល់គ្នា ទ្រង់នឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ទ្រង់នឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា … គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្តាតរបស់មនុស្សគនឹងច្រៀងឡើង ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ”(ខ.៣-៤,៦)។ នេះជាព្រះបន្ទូលសន្យា ដែលព្រះមានចំពោះរាស្រ្តអ៊ីស្រាអែល ពេលដែលពួកគេកំពុងជាប់ជាឈ្លើយ ហើយក៏បានរំឭកយើង ឲ្យមានសង្ឃឹមថា ព្រះគ្រីស្ទនឹងយាងមកវិញនៅពេលណាមួយ ដើម្បីទទួលអ្នកដែលជឿ និងដើរតាមទ្រង់។
ក្នុងសប្តាហ៍ចុងក្រោយនៃជីវិតរបស់លោកដាវីឌ ជាញឹកញាប់ គាត់បានឲ្យអ្នកមកសួរសុខទុក្ខគាត់ មើលទៅរូបគំនូរព្រះយេស៊ូវ មួយផ្ទាំងធំ នៅក្បែរគ្រែគេងរបស់គាត់ ដោយនិយាយប្រាប់គេថា “ទ្រង់នឹងមកទទួលខ្ញុំ ក្នុងពេលឆាប់ៗ”។…
សម្លេងស្រែកនៃជ័យជម្នះ
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយ ដែលនិយាយអំពីលោក អើរ៉ុន រ៉ាលស្តុន(Aron Ralston) ដែលជាអ្នកដើរព្រៃម្នាក់ ដែលបានជាប់ខ្លួនក្នុងបាតជ្រលងភ្នំ ដែលនៅដាច់ស្រយ៉ាល ដោយសារថ្មមួយដុំធំ បានធ្លាក់គៀបដៃគាត់ជាប់។ គាត់មិនសូវមានសង្ឃឹមថា គេនឹងរកគាត់ឃើញឡើយ ហើយកម្លាំងរបស់គាត់ក៏កំពុងចុះខ្សោយទៅដែរ ដូចនេះ គាត់ក៏បានសម្រេចចិត្តកាត់ដៃរបស់គាត់ ដើម្បីសង្គ្រោះជីវិតខ្លួនឯង។ ក្នុងអំឡុងពេល ដែលគាត់មានការឈឺចាប់ជាពន់ពេកនោះ គាត់បានស្រែកដោយទុក្ខវេទនា និងជ័យជម្នះ ព្រោះគាត់បានរំដោះខ្លួនឯងឲ្យមានសេរីភាព ហើយមានឱកាសចេញពីជ្រលងភ្នំនោះ ហើយបន្តរស់នៅទៀត។
អ្នកដែលជាស្មរបន្ទាល់ នៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវ បានឃើញព្រះយេស៊ូវរងទុក្ខវេទនាអស់ជាច្រើនម៉ោង ក៏បានឮទ្រង់ស្រែកដោយសម្លេងដ៏ឮថា “ការចប់ហើយ!” គឺនៅពេលដែលទ្រង់បានថ្វាយវិញ្ញាណទ្រង់ (យ៉ូហាន ១៩:៣០)។ ព្រះបន្ទូលចុងក្រោយ ដែលទ្រង់ប្រកាស់ នៅលើឈើឆ្កាង មិនមែនជាសម្លេងស្រែក នៃបរាជ័យដ៏ឈឺចាប់នោះទេ តែជាសម្លេងស្រែកនៃជ័យជម្នះ ព្រោះទ្រង់បានសម្រេចការគ្រប់យ៉ាង ដែលព្រះវរបិតាបានចាត់ទ្រង់ឲ្យធ្វើហើយ។
ពេលដែលព្រះយេស៊ូវសុគត ទ្រង់បានទទួលរងនូវរាល់ទុក្ខវេទនា ដែលយើងរាល់គ្នាត្រូវឆ្លងកាត់ក្នុងការរស់នៅ។ តែដែលលើសពីនេះទៅទៀតនោះ គឺទ្រង់បានធ្វើនូវការអ្វី ដែលគ្មាននរណាម្នាក់អាចធ្វើបាន។ ទ្រង់បានបង់ថ្លៃលោះបាបយើង ដើម្បីឲ្យយើងបានទទួលការអត់ទោសបាប ហើយមានជីវិតអស់កល្បជានិច្ច តាមរយៈសេចក្តីជំនឿលើទ្រង់។
“ការចប់ហើយ!” គឺដូចដែលព្រះអម្ចាស់បានស្រែកប្រកាស់ជ័យជម្នះ ព្រោះតាមរយៈទ្រង់ នោះនៅពេលនេះ យើងអាចគេចផុតពីអំណាចនៃអំពើបាប យើងអាចរស់នៅ ដោយមានសេរីភាព។ ដោយសារព្រះយេស៊ូវបានលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា នោះយើងហៅថ្ងៃដែលទ្រង់សុគតថា…
“ពេលនោះ យប់ ហើយ”
ក្នុងអំឡុងពេលដែលខ្ញុំធ្វើដំណើរសម្រាប់មុខជំនួញរបស់ខ្ញុំ ទៅកាន់ទីក្រុងភីឡាដេលភា(Philadelphia) ខ្ញុំបានចូលរួមកម្មវិធីមួយ នៅពេលល្ងាចថ្ងៃព្រហស្បត្តិ មុនពេលបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញមកដល់។ កម្មវិធីនោះជាកម្មវិធីលាងព្រះអម្ចាស់ និងកម្មវិធីធេនេប្រេ(ដែលប្រែមកថាភាពងងឹត) ដែលគេបានប្រាព្ធធ្វើ នៅក្នុងព្រះវិហារតូចមួយ ដែលមានការដុតទៀនបំភ្លឺខាងក្នុង។ បន្ទាប់ពីគេបានចែកនំប៉័ង និងទឹកទំពាំងបាយជូរហើយ គេក៏បានអានបទគម្ពីរមួយ ក្នុងកណ្ឌដំណឹងល្អយ៉ូហានយ៉ាងរំពង គេក៏បានពន្លត់ទៀនអស់មួយដើម ហើយយើងក៏ច្រៀងទំនុកបរិសុទ្ធមួយល្បះ ដែលនិយាយអំពីដំណើររបស់ព្រះយេស៊ូវឆ្ពោះទៅរកឈើឆ្កាង។ គេក៏បានអនុវត្តយ៉ាងដូចនេះ ១៤លើកទៀត ដោយពន្លត់ទៀនម្តងមួយៗរហូតទាល់តែព្រះវិហារទាំងមូលស្ថិតក្នុងភាពងងឹតទាំងស្រុង។ យើងក៏បានលុតជង្គង់ចុះយ៉ាងស្ងៀមស្ងាត់ អធិស្ឋាន ហើយយើងក៏ដើរចេញពីព្រះវិហារម្តងម្នាក់ៗ យ៉ាងស្ងៀមស្ងាត់។
ភាពងងឹត ដែលមានក្នុងកម្មវិធីថ្វាយបង្គំប្រភេទនេះ អាចធ្វើឲ្យយើងនឹកចាំអំពីភាពងងឹត ដែលនៅព័ទ្ធជំវិញការសុគតរបស់ព្រះយេស៊ូវ។ សូមយើងគិតអំពីការដែលទ្រង់សោយអាហារជាលើកចុងក្រោយ ជាមួយពួកសិស្សរបស់ទ្រង់ (យ៉ូហាន ១៣:២១-៣០) ដែលពេលនោះ ទ្រង់បានមានបន្ទូល អំពីអ្នកដែលនឹងក្បត់ទ្រង់។ កាលនោះ មានតែព្រះយេស៊ូវប៉ុណ្ណោះ ដែលជ្រាបថា យូដាស ជាអ្នកដែលនឹងក្បត់ទ្រង់។ គឺដូចដែលមានសេចក្តីចែងថា “កាលវាបានទទួលចំណិតនំនោះ វាក៏ចេញទៅជា១រំពេច ពេលនោះ យប់ហើយ”(ខ.៣០)។
នៅក្នុងពេលល្ងាចដ៏ខ្មៅងងឹតបំផុត នៃព្រះជន្មរបស់ព្រះយេស៊ូវ ទ្រង់មានសេចក្តីទុក្ខជាខ្លាំង ពេលទ្រង់អធិស្ឋាននៅក្នុងសួនច្បារ ហើយទ្រង់ក៏ត្រូវគេចាប់ខ្លួន ដោយការចោទបង្ខុស ទ្រង់បានទទួលរងការបន្ទាបបន្ថោក ពីពួកអ្នកដឹកនាំសាសនា ហើយក៏បានទតឃើញលោកពេត្រុសបដិសេធមិនទទួលស្គាល់ទ្រង់ទៀត។ តែទ្រង់នៅតែបន្តដំណើរយ៉ាងស្មោះត្រង់ ឆ្ពោះទៅរកឈើឆ្កាង ដើម្បីសុគតលោះបាបយើង។
ព្រះយេស៊ូវបានទទួលរងភាពងងឹត និងសេចក្តីស្លាប់ ដើម្បីប្រទាននូវពន្លឺ…